គម្រោងផ្លូវដែកទី១ ដែលតភ្ជាប់ប្រទេសចិន និង ឡាវ មានប្រវែង៥០៨គីឡូ ម៉ែត្រ

501
loading...
loading...

ប្រទេសចិន ៖ អ្នកជំនាញជនជាតិចិន បានបង្ហើយការងារសាងសង់ផ្លូវរថភ្លើងកាត់ភ្នំមួយកន្លែងទៀតហើយ កាលពី សប្តាហ៍មុន។ ផ្លូវរថភ្លើងមួយកំណាត់នេះ មានឈ្មោះថា យូស៊ី-ម៉ូហាន (Yuxi-Mohan) ដែលមានប្រវែង៥០៨គីឡូ ម៉ែត្រ ដែលផ្គត់ផ្គង់ថវិការួមដោយប្រទេសចិន និង ប្រទេសឡាវ ។

ជាផ្នែកមួយនៃផ្លូវរថភ្លើងមួយខ្សែនេះ រូងផ្លូវកាត់ភ្នំនៅឯតំបន់ ហ័ងជូលីន (Huangzhulin) បានចាប់ផ្ដើមសាងសង់ឡើងកាលពីឆ្នាំ២០១៦ ។ រូងផ្លូវនេះ បែងចែកទៅជាបីចំណែក ដោយផ្នែកនីមួយត្រូវពុះកាត់ភ្នំ និង ស្ថិតនៅលើចំនុចកោងនៃភ្នំ ដែលងាយនឹងបាក់ស្រុត ។

តំបន់ដ៏ដាច់ស្រយាលដែលរូងផ្លូវនេះ ត្រូវពុះកាត់នោះ ក៏ជាតំបន់ទេសភាពធម្មជាតិដ៏សំខាន់ផងដែរ។ ក្រៅពីត្រូវដោះស្រាយបញ្ហាផ្នែកវិស្វកម្មដើម្បីការពារបញ្ហាបាក់ស្រុត និង ការពារពីគ្រោះធម្មជាតិផ្សេងៗទៀតនោះ ក្រុមអ្នកសាងសង់ផ្លូវ ក៏ត្រូវគិតគូរយ៉ាងម៉ត់ចត់ទៅលើការងារការពារធម្មជាតិផងដែរ ។

លោក ចឹង សៀនឆាន ប្រធានគ្រប់គ្រងគម្រោង បានអោយដឹងថា ផ្លូវរថភ្លើងមួយខ្សែនេះ ត្រូវពុះកាត់តំបន់ការពារដំរីព្រៃ ស៊ីស៊័ងប៉ាណា និងចម្ការតែជាច្រើនកន្លែងទៀត ដែលបង្ករអោយមានសំពាធយ៉ាងខ្លាំងដល់បរិស្ថាននៅទីនេះ ។ ដូច្នេះ លោក បានខិតខំកាត់បន្ថយកម្រិតសំលេងដែលលាន់ចេញពីការដ្ឋាន និង កាត់បន្ថយបញ្ហាហុយដីពេលសាងសង់ ដើម្បីធ្វើអោយការងារ ជះឥទ្ធិពលតិចតួចបំផុតទៅលើ បរិស្ថាននៅទីនេះ។ ដោយហេតុថា តំបន់ដែលនៅក្បែរនេះ មានដំរីព្រៃឆ្លងកាត់ម្ដងម្កាល ក្រុមសាងសង់ ក៏បានធ្វើរបងការពារដែលមានប្រវែងជាង៦គីឡូម៉ែត ដើម្បីកុំអោយរំខានដល់សត្វទាំងនោះ ។ ទៅថ្ងៃមុខ លោក នឹងធ្វើរបងបន្ថែម ប្រវែង៣០គីឡូម៉ែតទៀតផងដែរ ។

ផ្លូវរថភ្លើង ចិន-ឡាវ គឺជាកំណាត់ផ្លូវឆ្លងប្រទេសទីមួយ ដែលតភ្ជាប់ជាមួយនឹងកំណាត់ផ្លូវដែករបស់ប្រទេសចិន ។ ផ្លូវមួយខ្សែនេះ ប្រើបច្ចេកវិទ្យា ឧបករណ៍ និងថវិកាវិនិយោគរបស់ប្រទេសចិន ។ គម្រោងនេះ ត្រូវបានលើកស្ទួយដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដើម្បីដើរតួជាមធ្យោបាយមួយសម្រាប់ចាប់ផ្ដើមគម្រោងតភ្ជាប់ប្រទេស និងប្រទេស ដែលស្ថិតក្រោមគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់ប្រទេសចិន ៕

loading...