កម្ពុជា​គ្រោងបង្ហោះផ្កាយរណបជាលើកដំបូង​

2062
loading...
loading...

គម្រោងបាញ់បង្ហោះ​​​​​​​​​​​​​ផ្កាយរណបដំបូងគេនេះ គឺជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនរបស់កម្ពុជា និងក្រុមហ៊ុនចិន ដែលមានទឹក​​​​​​​​ប្រាក់វិនិយោគប្រមាណ១៥០លានដុល្លារ។

ការចុះកិច្ចព្រមព្រៀង​​​​​​​​​​​​​​​លើកម្រោងថ្មីនេះ ធ្វើឡើងរវាងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយាល់គ្រុប និងលោក យីន លីម៉េង ប្រធាន​​​​​​​​​​សាជីកម្មឧស្សាហកម្មមហាកំពែងចិន។

លោក ត្រាំ អ៉ីវតឹក រដ្ឋមន្ត្រី​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ឲ្យដឹងថា នេះគឺជាសមិទ្ធផលថ្មីមួយទៀតរបស់កម្ពុជា ក្នុងការធ្វើ​​​​​​​​​​​​​​​​ទំនើបកម្មវិស័យគមនាគមន៍ និងមានសារសំខាន់យ៉ាងខ្លាំង ចំពោះវិស័យនេះ។

លោករដ្ឋមន្ត្រីបន្ថែមថា បន្ទាប់​​​​​ពីចុះហត្ថលេខានេះ ក្រុមការងារមួយក្រុម ដែលបង្កើតឡើងរួចរាល់ហើយ នឹងធ្វើការសិក្សាវាយតម្លៃ អំពីកិច្ចដំណើ​​​​ការ នៃការបាញ់បង្ហោះផ្កាយរណប ទៅអវកាស។

លោកថា ក្រុមការងារនេះ នឹងត្រូវ​​​​​​​ប្រើប្រាស់ពេលវេលា២ឆ្នាំកន្លះ ដើម្បីកំណត់ទីតាំង និងរៀបចំឧបករណ៍ ឈានដល់ការបាញ់បង្ហោះផ្កាយ​​​​​​​​​រណបទៅលើអាកាស ហើយផ្កាយរណបនោះមានអាយុកាលប្រើប្រាស់រយៈពេល១៥ឆ្នាំ។

សូមជម្រាបថា សម្ដេចតេ​​​​​​​​​​​​​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្ដីការថ្មី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីខែធ្នូ ឆ្នាំ២០១៦ បានជំរុញឲ្យអ្នកឧកញ៉ា គិត ម៉េង សហការចាប់ដៃគូជាមួយ​​​​​​​​​​​​​​​​ក្រុមហ៊ុនផ្សេងទៀត ក្នុងការបាញ់បង្ហោះ​ផ្កាយរណបផ្ទាល់ខ្លួន ដើម្បីបម្រើដល់វិស័យទូរគមនាគមន៍ និ​​​​​​​​​​​​​​ងវិស័យពាក់ព័ន្ធដទៃទៀតនៅកម្ពុជា។

នៅពេលនេះ គម្រោងនៃការបាញ់បង្ហោះផ្កាយរណប ត្រូវបានលេចចេញជារូបរាងពិតប្រាកដមែន ដោយយ៉ាងយូរ៣ឆ្នាំ កម្ពុជានឹងមានផ្កាយរណបប្រើប្រាស់ផ្ទាល់ខ្លួន។ ការប្រើប្រាស់ប្រព័ន្ធផ្កាយរណប ជាបញ្ហាចាំបាច់មួយ សម្រាប់វិស័យការពារជាតិ និងសន្ដិសុខវិស័យទូរគមនាគមន៍របស់កម្ពុជា និងសន្ដិសុខជាតិផងដែរ ដោយនឹងជួយបំពេញចន្លោះខ្វះខាត ចំពោះតំបន់ណាដែលមិនមានខ្សែកាបអុបទិកទៅដល់ និងគ្មានសេវាទូរស័ព្ទនោះ និងក៏ជាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍មួយ សម្រាប់បម្រុងផងដែរទៅលើបណ្តាញកាប្លិ៍អុបទិក ត្រូវបានកាត់ផ្តាច់ដោយយថាហេតុ៕

ប្រភព​ Fresh News

loading...