កំណើនប្រជាជនឥតឈប់ឈរ​ កម្ពុជាត្រូវការ​ផ្ទះបន្ថែមប្រហែល ៥ម៉ឺនខ្នង​ ជាមធ្យម​ក្នុង​មួយឆ្នាំ

414
loading...
loading...

ឯកឧត្ដម​ ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ថ្លែងឲ្យដឹងថា ស្របតាមកំណើនប្រជាជនឥតឈប់ឈរ​ កម្ពុជាត្រូវការ​ផ្ទះបន្ថែមប្រហែល ៥ម៉ឺនខ្នង​ ជាមធ្យម​ក្នុង​មួយឆ្នាំ។ ការថ្លែង​ដូច្នេះ ​ត្រូវបាន​ធ្វើ​ឡើង​ក្នុង​ពិធីបើកសម្ពោធជាផ្លូវការមជ្ឈមណ្ឌលពាណិជ្ជកម្ម Global House កាលពី​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៨​។

លោក​ឧបនាយករដ្ឋមន្ត្រី បានឲ្យដឹងទៀតថា កំណើន​នគរូបនីយកម្មអត់ឈប់ឈរនៅ​តាមទីប្រជុំជននានាក្នុងប្រទេសកម្ពុជា ត្រូវបានប៉ាន់ស្មានថា នឹងជំរុញតម្រូវការ​ផ្ទះសំបែងជិត ១លានខ្នង ចន្លោះពីឆ្នាំ២០១៥ ដល់ឆ្នាំ​២០៣០ ។

យោងតាមរបាយការណ៍របស់ក្រសួង បច្ចុប្បន្នកម្ពុជា មានអគារកម្ពស់ចាប់ពី​៥ជាន់ ចំនួន ១១០០អគារ និង​បុរី ចំនួន ២៣០ កន្លែង​៕

loading...