គំនិត​៖​ កិច្ចការចំបង ដែលនឹងជំរុញអោយក្រុមហ៊ុនសំណង់ មានភាពជោគជ័យបាន

3923
loading...
loading...

គំនិតគួរពិចារណាលើតំលៃឈ្នួលពលកម្មសំណង់ខ្មែរយើង៖

ការងារសំណង់ គឺជាការងារមួយដ៏លំបាក ទាមទារអោយក្រុមការងារត្រូវលះបង់ខ្ពស់ទាំងកំលាំងកាយ និងចិត្ត។

កិច្ចការចំបង ដែលនឹងជំរុញអោយក្រុមហ៊ុនសំណង់ មានភាពជោគជ័យបាន ប្រសិនបើអាចសំរេចបានផល ខិតទៅរកលីមីតនៃ៖

1- Quality: Japanese (គុណភាព៖ ជប៉ុន)

2- Schedule: Chinese (រយៈពេលសាងសង់៖ ចិន)

3- Labor Price: Local (តំលៃឈ្នួលពលកម្ម៖ ខ្មែរ)។

និយាយដោយឡែកចំពោះចំនុចទី3 មតិភាគច្រើន ប្រហែលជាគិតថា វានឹងពិបាកបំពេញអោយបាននូវតំរូវការ 1 និង2 ដែលជាកត្តាចាំបាច់ ដើម្បីអោយក្រុមហ៊ុន ធានាបាននូវនិរន្តភាពការងារ និងភាពរីកចំរើន។

សំនួរត្រង់ថា តើ local labor price (តំលៃពលកម្មក្នុងស្រុក) ពិតជាទាប រឺទាបខ្លាំងមែនរឺ?

ដើម្បីឆ្លើយសំនួរនេះ យើងត្រូវវិភាគលើភាពបន្សំនៃការបន្ថែមបន្ទុកចំណាយពលកម្ម នៃគំរោងក្នុងស្រុកមួយចំនួនដូចខាងក្រោម៖

– ចន្លោះប្រហោងលើការងាររដ្ឋបាលគំរោង ការងារឯកសារ នាំអោយការងារពន្យារ រង់ចាំ

– ធនធានមនុស្ស និងការគ្រប់គ្រងនៅមានកំរិត៖ ផែនការមេ ផែនការការងារលំអិត សីលធម៌ វិន័យ លំដាប់លំដោយការងារ បែបបទការងារ

– បច្ចេកទេស និងររបៀបធ្វើការ នាំអោយចាយពេលវេលាច្រើន និងបង្កបង្កើតការងារបរាសិត ដែលបន្ថែមបន្ទុកចំណាយ

– ទិន្នផលសំរេចបាននៅមានកំរិតទាបជាងកំរិតសកល

– ផលិតគុណភាពសំណង់តែងមានកំណែ និងជួសជុលដដែលៗច្រើនដង ដោយសារសមាសភាពក្នុងក្រុមដឹកនាំ ក្រុមការងារ តែងមានចរិតជាអ្នកធំនិយម មិនសូវឧស្សាហ៍ចុះពិនិត្យមើល តាមដានការងារផ្ទាល់នៅការដ្ឋាន កង្វះទំនួលខុសត្រូវ ការវាយតំលៃលើសមត្ថភាពជំនាញជាង មិនទាន់បានសុក្រិត្រល្អគ្រប់គ្រាន់

– ខ្ជះខ្ជាយកំលាំងមនុស្សធ្វើការ

– បទពិសោធ និងសិល្បៈក្នុងការគ្រប់គ្រង និងដឺកនាំមនុស្សធ្វើការ កត្តាចិតុ្តសាស្រ្ត ការគិតគូរដល់សង្គមជាង កម្មករ និងការខាតបង់ចំណូលរបស់ពួកគេ ដោយសារការរអាក់រអួលរំហូរការងារ។ ទាំងនេះ នាំអោយពួកគាត់តំលើងតំលៃប្រាក់ឈ្នួលពលកម្មជាបន្តបន្ទប់

– ខ្ជះខ្ជាយសម្ភារៈ ដែលជាផលវិបាកនៃចំនុចខ្វះខាតមួយចំនួនខាងលើ

– ផ្សេងៗ ។

តើគេអាចបន្ថយចំណាយទាំងនេះបានកំរិតណា? ប្រសិនជាការសិក្សាឃើញថា គេអាចមានលទ្ឋភាពបន្ថយបានច្រើន គឺមានន៍យថា តំលៃពលកម្មក្នុងស្រុក នឹងមិនជាថោក រឺថោកពេកទេ។ បើសិនជាមិនថោក ហើយភាគីសាងសង់ចេះតែទាមទារតំលៃថ្លៃទៅៗ មានន័យថា អ្នកបង់ខាតពិតប្រាកដ គឺជាភាគីម្ចាស់សំណង់ទេរឺ ? ពីព្រោះគាត់ជាអ្នករ៉ាប់រងចំណាយទាំងអស់ រួមទាំងអ្វីដែលជាគុណវិបត្តិរបស់ភាគីម្ខាងទៀត។

ដូចនេះ ដើម្បីបានផលឈ្នះៗ និងយុត្តិធម៌ទាំងអស់គ្នាភាគីសាងសង់ត្រូវខិតខំបំពេញនូវចំនុច 1 និង 2 ហើយត្រូវកំណត់រង្វាល់ចំណុចទី3 ដែលជាតំលៃល្អបំផុត។ ដើម្បីបានយ៉ាងនេះ ភាគីសាងសង់ ត្រូវខិតខំធ្វើអោយបានល្អជាអតិបរមានូវចំនុចដូចខាងក្រោម៖

– មានក្រុមការរងារសាងសង់ប្រកបដោយវិជ្ជាជីវៈ ហើយយកបេះដូងមកធ្វើការ

– ធ្វើអោយប្រសើរឡើងនូវរបៀបធ្វើការ បង្កើនទិន្នផលការងារខ្ពស់ទៅៗ ដោយវិនិយោគលើបច្ចេកទេស ទាន់សម័យ ប្រើគ្រឿងចក្រ ឧបករណ៍ និងច្នៃប្រឌិតបន្ថែមប្រកបដោយភាពវៃឆ្លាត ដើម្បីបន្ថយជាអតិបរមាលើការពឹងផ្អែកលើកំលាំងមនុស្ស

– និងផ្សេងៗទៀត ដែលជាចំណែកផ្សំបន្ថយចំណាយ។

ទាំងនេះ គឺជាលំហាត់ដ៏លំបាក។ ភាពជោគជ័យនៃក្រុមហ៊ុន នឹងពឹងផ្អែកត្រង់ថា តើអ្នកបានធ្វើល្អប្រសើរត្រឹមកំរិតណា?

សូមពិចារណាតាមការគួរ។

អត្ថបទដោយ៖ លោក Sao Serey Kaing

loading...