ACI កូដជំនាន់ថ្មី! ACI 318-19 នឹងមកដល់ក្នុងឆ្នាំ 2019 ខាងមុខនេះ

1154
loading...
loading...

The American Concrete Institute ហៅកាត់ថា ACI រំពឹងថានឹងបោះពុម្ព ““ACI 318-19: Building Code Requirements for Structural Concrete,” ក្នុងឆ្នាំ ២០១៩ ខាងមុខនេះ។ ជំនាន់កូដថ្មីនេះ នឹងធ្វើបច្ចុប្បន្នភាព លើជំនាន់ចាស់ ដែលចេញកាលពីឆ្នាំ 2014 (ACI 318-14) រួមជាមួយបែបបទថ្មី ដើម្បីអោយកាន់តែងាយស្រួលយល់ថ្បាស់ជាងមុន។

កំណែកូដថ្មីនេះនឹងបញ្ចូលនូវ ផ្នែកថ្មីៗមួយចំនួនដូចជា៖ transverse reinforcement and shear in wide beams, hanger reinforcement, bi-directional interaction of one-way shear, and reference to ACI certifications។

បន្ថែមពីនេះនឹងមានការកែប្រែអោយប្រសើរសម្រាប់ផ្នែកមួយចំនួនដូចជា៖ two-way shear strength, ordinary walls, seismic loads, reinforcement detailing, analysis, and numerous materials requirements។

ក្នុងនោះផងដែរ ផ្នែកមួយចំនួននឹងត្រូវដកចេញ ដូចជា៖ Analysis methods for two-way slabs and provisions on shearheads and composite concrete columns។

ACI រំពឹងថា កំណែប្រែកូដថ្មីនេះ នឹងអាចបោះពុម្ពផ្សាយជាផ្លូវការ នៅក្នុង ខែមិថុនាឆ្នាំ ២០១៩ ដែលបែងចែកជាប្រភេទ តាមខ្នាត inch-pound, ខ្នាត SI, និងជាប្រភេទតាមភាសាផ្សេងៗ។

ប្រភព៖ concrete.org/ACI318

loading...