សំណង់​រូបសំណាក់របស់ឥណ្ឌាក្លាយជារូបសំណាក់ខ្ពស់ជាងគេក្នុងពិភពលោក ក្រោយយកឈ្នះសំណង់ព្រះពុទ្ធរូបរបស់ចិន

616
loading...
loading...

រូបសណាកដ៏ចម្រូងចម្រាសនៃយូនីធីដែលឧទ្ទិសដល់លោកឧបនាយករដ្ឋមន្ត្រីទីមួយរបស់ឥណ្ឌាលោក Sardar Vallabhbhai Patel ត្រូវបានដាក់បង្ហាញនៅថ្ងៃនេះ នៅឯកន្លែងដាច់ស្រយាលនៃរដ្ឋ Gujarat ភាគខាងលិចរបស់ប្រទេសឥណ្ឌា។រូបសំណាក់នោះមានកម្ពស់ 182 ម៉ែត្រ ហើយវាជារូបសំណាកធំជាងគេបង្អស់នៅលើពិភពលោកដែលមានកម្ពស់ខ្ពស់ជាងព្រះព្រះពុទ្ធរូបនៅប្រទេសចិនទៅទៀត ដោយរូបព្រះពុទ្ធមានកម្ពស់ត្រឹមតែ128 ម៉ែត្រប៉ុណ្ណោះ។

គួររំលឹកផងដែរថា ព្រះពុទ្ធរូប របស់ចិន ពីមុនគឺជារូបដែលខ្ពស់ជាងគេលើពិភពលោក ប៉ុន្តែព្រះពុទ្ធរូបរបស់ចិនពេលនេះត្រូវបានឥណ្ឌាគ្រប់គ្រងតំណែងថ្មីហើយ៕

loading...