ស្ពាន​ថ្មីមិនទាន់បានដាក់សម្ភោធផង​ឥឡូវទៅវិញបាត់

2566
loading...
loading...

រដ្ឋាភិបាលនៅប្រទេសកេនយ៉ាបានចំណាយទឹកប្រាក់ជាង ១២ លានដុល្លាសហរដ្ឋអាមេរិកដើម្បីសាងសង់ស្ពានមួយប៉ុន្តែធ្វើមិនទាន់រួចផងវាបានរលំខូចខ្ទេចខ្ទី។

ស្ពានដែលបានសាងសង់ដោយក្រុមហ៊ុនមកពីប្រទេសចិននេះវាមានទីតាំងស្ថិតនៅចន្លោះព្រំដែនភាគខាងលិចរវាងប្រទេសកេនយ៉ា ហើយនិងប្រទេសអ៊ុយហ្កាន់ដា ដែលវាត្រូវបានគេរំពឹងថានឹងបញ្ចប់ដោយគ្មានបញ្ហាអ្វីឡើយ តែចៃដន្យវាបានបាក់ខូចទៅហើយ។

រឿងដែលមិនគួរអោយជឿទៅទៀតនោះគឺថានៅរយៈពេល ១១ ថ្ងៃមុនពេលដែលស្ពាននេះបានរលំ ប្រធានាធិបតីរបស់ប្រទេសកេនយ៉ា បានចុះទៅកន្លែងការដ្ឋានដោយផ្ទាល់ដើម្បីពិនិត្យមើល។ បន្ទាប់មកគាត់បានបង្ហោះនៅក្នុងបណ្តាញសង្គម Twitter ថា ស្ពានដែលកំពុងសាងសង់នេះវានឹងអាចកាត់បន្ថយចំនួនអ្នកស្លាប់នៅក្នុងការធ្វើដំណើរ ហើយវាក៍នឹងផ្តល់ភាពងាយស្រួលផងដែរ ដើម្បីអោយប្រជាជនអាចធ្វើដំណើរទៅមក ដូចជាទៅសាលារៀន ទៅផ្សារ ហើយនិងទៅមន្ទីរពេទ្យជាដើម។ តែនិយាយមិនបានប៉ុន្មានផង រូបគាត់ក៍ត្រូវខ្មាសគេតែម្តង៕

loading...