អគារ Gold Tower 42 តម្លើងកម្ពស់ពី 42 ជាន់ មក 48 ជាន់

584
loading...
loading...

ភ្នំពេញ: រយៈពេលជិតមួយទសវត្សរ៍ចុងក្រោយនេះមុខមាត់រាជធានីភ្នំពេញបានផ្លាស់ប្តូរយ៉ាងឆាប់រហ័សតាមរយៈការលេចឡើងនូវសំណង់អគារខ្ពស់និងធំៗជាច្រើន។

នៅរាជធានីភ្នំពេញមានអគារកម្ពស់ចាប់ពី ៥ ជាន់ដល់ជាង ៤០ ជាន់រហូតដល់ចំនួន ៥៦១ អគារ។ ក្នុងនោះអគារកម្ពស់ពី ៥ ជាន់ទៅ ៩ ជាន់មានចំនួន ៣៦១ អគារកម្ពស់ចាប់ពី ១០ ជាន់ទៅ ១៩ ជាន់ មានចំនួន ១៦៧ អគារកម្ពស់ចាប់ពី ២០ ជាន់ទៅ ២៩ ជាន់ មានចំនួន ២១ អគារចាប់ពី ៣០ ទៅ ៣៩ ជាន់មានចំនួន ៨ និងអគារកម្ពស់ចាប់ពី ៤០ ជាន់ឡើងទៅមានចំនួន ៤ អគារ ចំណែកបុរីមានចំនួន ៧។ (ទិន្នន័យឆ្នាំ2014

អគារខ្ពស់ៗនៅក្នុងរាជធានីភ្នំពេញបច្ចុប្បន្នមានដូចជា អគារការិយាល័យវឌ្ឍនៈ ភ្នំពេញថោវើ កាណាឌីយ៉ា, De Castle Royal, Gold tower 42 និង Toyoko Inn ជាដើម។

ដោយឡែកអគារ Gold tower 42 ដែលមិនទាន់បញ្ចប់ការសាងសង់នៅឡើយនោះ នឹងធ្វើការតម្លើង ជាន់ចំនួន ៦ ជាន់ទៀត។ពោលគឺសរុប ៤៨ជាន់ ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ ២០១៩នេះ។

ប្រភព៖  ADM PP Skyscraper

អត្ថបទ៖ វិស្វករជនបទ

loading...