តើក្រុមហ៊ុនសាងសង់ចំណេញប្រាក់ប៉ុន្មានក្នុងមួយគម្រោង?

1038
loading...
loading...

បើក្រុមហ៊ុនសាងសង់ទទួលគម្រោង១ដែលមានការចំណាយថ្លៃដើមសរុប ៣០ម៉ឺនដុល្លារ ដូច្នេះក្រុមហ៊ុននឹងទទួលបានប្រាក់ចំណេញប្រហែល១០%ទៅ២៥% ឬ ៣ម៉ឺន ទៅ ៦ម៉ឺនដុល្លារ ចំពោះការសាងសង់ប្រើរយៈពេលប្រហែលជាង១ឆ្នាំ បើគិត១ខែក្រុមហ៊ុនទទួលបានប្រហែល២៥០០ដុល្លារ ទៅ ៥០០០ដុល្លារ ប៉ុណ្ណោះសម្រាប់គម្រោង១នេះ។

*ការចំណេញអាចប្រព្រឹត្តទៅបានលុះត្រាតែៈ

១. ការសាងសង់ដែលមានការរៀបចំមុនបានត្រឹមត្រូវទាំងពលកម្ម និងដំណើរការការងារ

២. រៀបចំបុគ្គលិក កម្មករ ជាង បានត្រឹមត្រូវ ដោយប្រើមនុស្សចំជំនាញពេលកំពុងដំណើរការសាងសង់

៣. ការសាងសង់មិនខុសបច្ចេកទេសដែលកំណត់ឲ្យវាយចេញ ឬមិនបានបាក់ស្រុតដោយការធ្វេសប្រហែស

៤. បុគ្គលិកកម្មករក្នុងការដ្ឋានមានសុវត្តិភាព មិនមានគ្រោះថ្នាក់ដែលធ្វើឲ្យខាតបង់ប្រាក់ច្រើនក្នុងការសង្រ្គោះ

៥. ការសាងសង់មិនត្រូវបានពន្យាពេល ដែលធ្វើឲ្យខាតបង់

៦. សង់គម្រោងបញ្ចប់តាមថ្ងៃដែលបានកំណត់កុងត្រា

៧. មិនមានការផាកពិន័យពីម្ចាស់គម្រោងដោយការយឺតយ៉ាវក្នុងការសាងសង់

៨. គម្រោងបានបញ្ចប់ដោយល្អតាមប្លង់កិច្ចសន្យា ហើយម្ចាស់គម្រោងបានទទួលយល់ព្រមយក។

តែបើក្រុមហ៊ុនសាងសង់ណាមួយមានការធ្វេសប្រហែស ច្បាស់ជាមិនអាចទទួលបានប្រាក់ចំណេញ ១០ ទៅ២៥% នោះឡើយ ហើយថែមទាំងខាតបង់ទៀតផងបើគម្រោងនោះមានគ្រោះថ្នាក់ធ្ងន់។ គម្រោង១មានតម្លៃម៉ឺន ឬលានដុល្លារនោះ គឺមិនមានលុយយើងទេ វាគ្រាន់តែជាលុយដែលបានកប់ចោលទៅក្នុងប្រទេសអ្នកមាន(យួន និងសៀម)ដែលជាអ្នកផលិតសម្ភារៈសំណង់ឲ្យប្រទេសក្រីក្រប្រើប្រាស់។ នេះគ្រាន់តែចង់ប្រាប់អ្នកដែលគិតថាវិស្វករ ឬក្រុមហ៊ុនសាងសង់អាចក្លាយជាអ្នកមានពិភពលោកបាននោះគឺមិនអាចទេ មានតែប្រទេសដែលគេបានបង្កើតសម្ភារៈសព្វគ្រប់បែបយ៉ាងដើម្បីឲ្យប្រជាជន ឬប្រទេសគេមានភាពសម្បូរសប្បាយ និងលើកស្ទួយអ្នកមានចំណេះដឹងទើបប្រជាជនអាចក្លាយជាអ្នកមានបាន តែចំពោះយើងជាប្រទេសក្រីក្រចាំតែជួយគាំទ្ររបស់គេ ខ្លួនមិនអាចបង្កើតបានអ្វីដែលអាចបម្រើប្រទេសខ្លួនឯងបានសោះដូច្នេះការងាររបស់ប្រជាជនយើងបានត្រឹមតែ១ជ្រុងតូចតែប៉ុណ្ណោះ។ តែយ៉ាងណាក៏យើងត្រូវតែខិតខំបន្ត ក្រែងថ្ងៃក្រោយយើងអាចបង្កើតរបស់ប្រើប្រាស់ខ្លួនឯងបាន ហើយក៏សុំចិត្តក្រុមហ៊ុនសំណង់១ៗផងដែរ កុំប្រើនិស្សិតច្រើនម៉ោងពេក ទុកពេលឲ្យគ្នាបានរៀនសូត្រផង ព្រោះដោយសារតែគ្នាមិនមានលុយថាទើបខំធ្វើដើម្បីលុយតែយើងត្រូវយល់ ព្រោះឃើញនិស្សិតខ្លះរៀនចប់សូម្បីតែម៉ូម៉ង់(Moment kN*m)យកទៅធ្វើអ្វីក៏មិនដឹងបាន១ផង ហើយនិស្សិតក៏ដូចគ្នាត្រូវចេះបែងចែកពេលរៀនសូត្រ និងការងារឲ្យបានច្បាស់លាស់ បើមិនចង់រៀនចប់ទៅពិបាករកការងារធ្វើៗការបានប្រាក់ខែតិច ហើយបើចេះព្យាយាមបង្កើនចំណេះដឹងខ្លួនឯងឲ្យខ្លាំងដើម្បីជួយប្អូនៗជំនាន់ក្រោយ ធ្វើរបាយការណ៍ផ្សេងៗសម្រាប់ប្រទេសយើង លើកស្ទួយវិស្វករខ្មែរគ្នាឯង។

បើអ្នកដាំតែស្វាយ១ផ្លែបានហូប ក៏វាល្អជាងអ្នកយកលុយទៅទិញផ្លែស្វាយ១ហូបរួចនិយាយថាអ្នកដាំល្ងង់ មួយជីវិតនៅតែដាំស្វាយមិនអាចមានបានដូចអ្នកទិញ!

ឱប្រទេសខ្ញុំអើយ! ពេលណាអ្នកមានសុខ ព្រោះអ្នកលំបាកច្រើនហើយ! តើមនុស្សខ្មែរជំនាន់ដើមបាត់ទៅណាអស់ហើយ សូមអ្នកចេញមកជួយស្រោចស្រង់ប្រទេសនេះផង!

ប្រភព វិស្វករអង្គរសីលា

loading...