​អគារ​ភ្លោះ​លំដាប់​អន្តរជាតិ​ ​Royal​ ​One​ ​៦៨ជាន់​ ​នឹង​ចេញ​ជារូបរាង​នៅ​ចំ​កណ្តាល​ក្រុងភ្នំពេញ

524
loading...
loading...

ភ្នំពេញ​ ​៖​ ​នៅ​ថ្ងៃទី១៤​ ​កុម្ភៈ​ ​ឆ្នាំ២០១៩នេះ​ ​អ្នកឧកញ៉ា​ ​គិត​ ​ម៉េ​ង​ ​ប្រធាន​ក្រុមហ៊ុន​ ​រ៉ូ​យ៉ា​ល់​ ​គ្រុប​ ​និង​អ្នកឧកញ៉ា​ ​គិត​ ​ធាង​ ​រួម​ទាំង​បុគ្គលិក​ ​ព្រមទាំង​អ្នក​វិនិយោគ​ជាច្រើន​នាក់​ ​បាន​ប្រារព្ធ​ពិធី​ ​បញ្ចុះ​បឋមសិលា​ ​ចាប់ផ្តើម​បុក​គ្រឹះ​សាងសង់​អគារ​អន្តរជាតិ​ ​Royal​ ​One​ ​ដែល​ជា​អគារ​ភ្លោះ​ ​មាន​កម្ពស់​សរុប​ ​៦៨​ ​ជាន់​ ​ក្នុង​នោះ​ ​៦ជាន់​នៅ​ក្រោម​ដី​ ​និង​ ​៦២ជាន់​ ​នៅ​លើ​អាកាស​ ​។​ ​អាគារ​ភ្លោះ​អន្តរជាតិ​នេះ​ ​ប្រើប្រាស់​ដើមទុន​រហូតដល់​ ​២៣០លាន​ដុល្លារ​អាមេរិក​ ​និង​ ​ចំណាយពេល​សាងសង់៥ឆ្នាំ​ ​។​

​អាគារ​ពាណិជ្ជកម្ម​ ​Royal​ ​One​ ​ជា​អាគារ​ភ្លោះ​កម្ពស់​ខ្ពស់​ដាច់គេ​ ​ដែល​បាន​ជ្រើសរើស​ទីតាំង​ដ៏​ល្អ​បំផុត​នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ​ ​និង​មាន​ទីតាំង​ស្ថិតនៅ​កែង​គ្នា​រវាង​មហាវិថី​សហព័ន្ធ​រុស្សី​ ​និង​ ​មហាវិថី​ព្រះមុនីវង្ស​ ​ជា​អគារ​ពាណិជ្ជកម្ម​សម្បូរ​បែប​ ​រួមមាន​ ​ខុន​ដូរ​ ​ផ្សារ​ទំនើប​ ​សណ្ឋាគារ​ ​ ​ក្លិប​កំសាន្ត​ ​ក្លិប​ហាត់ប្រាណ​ ​ភោជនីយដ្ឋាន​ ​និង​ ​មជ្ឈមណ្ឌល​កំ​សាន្ត​ផ្សេង​ៗ​ ​។​ ​ជាពិសេស​ ​អគារ​ភ្លោះ​នេះ​ ​នឹង​ផុស​ល​រូបរាង​ឡើង​ក្នុង​តំបន់​ពាណិជ្ជកម្ម​ ​ដែល​ប្រជុំ​ទៅ​ដោយ​អ​គារ​ខ្ពស់​ៗ​ ​ដូចជា​ ​អគារ​កា​ណា​ឌី​យ៉ា​ ​អគារ​វឌ្ឍនៈ​ ​និង​ ​អគារ​ ​Exchange​ ​Square​ ​ជាដើម​ ​សាងសង់​លើ​ផ្ទៃដី​ទំហំ​ ​៤០៣៦​ ​ម៉ែត្រការ៉េ​ ​។​

​តំណាង​ក្រុមហ៊ុន​ ​រ៉ូ​យ៉ា​ល់​ ​គ្រុប​ ​បាន​បង្ហាញ​ភាព​ជឿជាក់​យ៉ាង​មុតមាំ​ថា​ ​ក្រោយ​មាន​វត្តមាន​អគារ​ភ្លោះ​ដ៏​ប្រណិត​នេះ​ផុស​ចេញ​ជារូបរាង​ឡើង​ ​នឹង​ក្លាយជា​ចំណែក​នៃ​មោទនភាព​ជាតិ​របស់​កម្ពុជា​ ​ដែល​បង្ហាញ​អោយ​ឃើញ​ពី​សមត្ថភាព​ ​និង​ ​ភាព​រីក​ចំរើន​របស់​ប្រទេស​ ​នៅ​លើឆាកអន្តរជាតិ​។​

​អាគារ​អន្តរជាតិ​ ​Royal​ ​One​ ​នឹង​ត្រូវ​សាងសង់​ដោយក្រុម​ហ៊ុន​សំណង់​ចិន​ ​Huashi​ ​Group​ ​ដែល​ជា​ក្រុមហ៊ុន​សំណង់​លំដាប់​កំពូល​នៅ​ប្រទេស​ចិន​ ​មានបទពិសោធន៍​ខ្ពស់​ក្នុង​ការសាងសង់​អាគារ​អន្តរជាតិ​ ​។​

​មន្រ្តី​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​លើកឡើង​ថា​ ​គំរោង​នេះ​ ​ពិតជា​បាន​ចូលរួម​ចំណែក​លើកកម្ពស់​សោភ័ណភាព​ ​និង​ការអភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​ ​ផ្ដល់​បទ​ពិសោធ​ន៍​ល្អ​ៗ​ ​ផ្នែក​វិស្វកម្ម​ ​និង​ស្ថាបត្យកម្ម​ដល់​កម្ពុជា​ ​។​ ​គម្រោង​អាគារ​អន្តរជាតិ​ ​Royal​ ​One​ ​នេះ​ ​ពិតជា​កើតឡើង​ចំ​ពេល​ ​ដែល​កម្ពុជា​ ​កំពុង​មាន​ស្ថានភាព​សេដ្ឋកិច្ច​ល្អ​ ​ស្ថេរ​ភាព​នយោបាយ​ល្អ​ ​និង​គោលនយោបាយ​ ​គាំទ្រ​ពី​រាជ​រដ្ឋ​ភិបាល​ដល់​អាជីវកម្ម​។​

​គួរ​បញ្ជាក់​ថា​ ​វិស័យ​សំណង់​នៅ​កម្ពុជា​ ​បាន​រីក​ដុះដាល​យ៉ាង​ឆាប់រហ័ស​ ​ក្នុងរយៈពេល​ជិត២ទសវត្សរ៍​កន្លងមក​នេះ​ ​។​ ​រាជរដ្ឋាភិបាល​ ​តាមរយៈ​ក្រសួង​រៀបចំ​ដែនដី​ ​បានសម្រេច​អនុញ្ញាត​ឲ្យ​មានការ​សាងសង់​សំណង់​នៅ​ទូទាំង​ប្រទេស​ ​ប្រមាណ​ ​៤ម៉ឺន​ ​គម្រោង​ ​មានតម្លៃ​ទុន​វិនិយោគ​សរុប​ជាង​ ​៤៣ពាន់​លាន​ដុល្លារ​អាមេរិក​ ​ក្នុង​នោះ​ ​គម្រោង​អ​គារ​ខ្ពស់​ៗ​ ​ចាប់ពី៥ជាន់ឡើង​ទៅ​មាន​ចំនួន​ជាង​ ​១.២០០​ ​អគារ​ ​និង​ ​លំនៅ​ដ្ឋាន​លក្ខណៈ​បុរី​ ​មាន​ចំនួន​ ​២៣៥​ ​ទីតាំង​ ​៕​

loading...