សម្ដេចតេជោ៖ ពាក្យដាច់ខែដាច់ខ្យល់លែងមានទៀតហើយចាប់ពីខែ មករា ឆ្នាំ ២០១៩ ទៅ

1685
loading...
loading...

ភ្នំពេញ៖ នៅក្នុងឱកាសសម្តេចតេជោ អញ្ជើញជួបសំណេះសំណាល និងប្រគល់រង្វាន់ដល់សិស្សប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និទ្ទេស A ចំនួន ៤០៨នាក់ ថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នៅវិមានសន្តិភាព សម្ដេចតេជោ ថ្លែងបញ្ជាក់ថា” ពីមុនគេប្រើពាក្យថា ដាច់ខែដាច់ខ្យល់ ព្រោះដោយសារតែក្រោយដាច់ខែ ទើបយើងបើកបៀវត្សរ៍ ជួនកាលបើកលឿន ជួនកាលបើកយឺត ប៉ុន្តែក្នុងរយៈកាល៥ឆ្នាំកន្លងផុតទៅនេះ យើងបើកក្នុងអាទិត្យទី៣ អីចឹងពាក្យថា ដាច់ខែដាច់ខ្យល់វាអត់មានទេ ដល់ចាប់ពីខែមករាខាងមុខនេះទៅ ១៥ថ្ងៃបើកប្រាក់បៀវត្សរ៍ម្តង ដើម្បីកុំឲ្យពិបាកខ្ចីគេចុងខែ បានត្រៀមខ្លួនរួចរាល់អស់ហើយ សម្រាប់ធ្វើការងារនេះ ទាំងវិស័យរដ្ឋ និងវិស័យឯកជន”។

loading...