ឃ្លោងទ្វារចំកណ្ដាលមហាវិថីព្រះនរោត្ដម ពីមុខវិមានឯករាជ្យជាតិ ត្រូវបានសាលារាជធានីភ្នំពេញសាងសង់ជិតរួចហើយ ដើម្បីត្រៀមអបអរព្រះរាជពិធីបុណ្យអុំទូក

475
loading...
loading...

ឃ្លោងទ្វារចំកណ្ដាលមហាវិថីព្រះនរោត្ដម ពីមុខវិមានឯករាជ្យជាតិ ត្រូវបានសាលារាជធានីភ្នំពេញសាងសង់ជិតរួចហើយ ដើម្បីត្រៀមអបអរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្ដទៅចាប់ពីថៃ្ងទី២១ ដល់ថៃ្ងទី២៣ ខាងមុខនេះ។


រូបភាព៖ មួន សុគន្ធតារា

គួរបញ្ជាក់ផងដែរថា​បន្ទាប់ពីគណៈកម្មការវាយតម្លៃជ្រើសរើសរូបភាពចំនួន ៥រូបភាព ដើម្បីធ្វើប្រជាមតិរយៈពេល ៣ថ្ងៃ នៅក្នុងផេករដ្ឋបាលរាជធានីភ្នំពេញ ជាលទ្ធផលទទួលបានដូចខាងក្រោម៖
១. ជ័យលាភីលេខ១ ជាស្នាដៃរបស់បេក្ខជន ប៊ិន សុបញ្ញា ទទួលបានការគាំទ្រចំនួន ៦.៦០០ Like នឹងត្រូវដាក់ដំឡើងនៅទីតាំងមហាវិថីនរោត្តមចំណុចវិមានឯករាជ្យ។


២. ជ័យលាភីលេខ២ ជាស្នាដៃរបស់បេក្ខជន ឆៀង នឿន ទទួលបានការគាំទ្រចំនួន ២.៦០០ Like នឹងត្រូវដាក់ដំឡើងនៅទីតាំងតិរវិថីព្រះស៊ីសុវត្ថិចំណុចរូបសំណាក់តេជោមាសតេជោយ៉ត។


៣. ជ័យលាភីលេខ៣ ជាស្នាដៃរបស់បេក្ខជន ខន រតថៃ ទទួលបានការគាំទ្រចំនួន ១.៨០០ Like នឹងត្រូវដាក់ដំឡើងនៅទីតាំងមហាវិថីព្រះសីហនុចំណុចខាងលិចរង្វង់មូលសម្តេចជួនណាត។


៤. ជ័យលាភីលេខ៤ ជាស្នាដៃរបស់បេក្ខជន ហេង ភីរុន ទទួលបានការគាំទ្រចំនួន ១.២០០ Like នឹងត្រូវដាក់ដំឡើងនៅទីតាំងរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំចំណុចមុខនាឡិកា។

loading...