នាវាផលិត​ប្រេងកម្ពុជាមាន​សត្ថភាព​កែច្នៃប្រេង​ ៣ ម៉ឺន​បារ៉ែលក្នុង​មួយ​ថ្ងៃ

407
loading...
loading...

ក្រុមហ៊ុន KrisEnergy ដែលជា​ក្រុមហ៊ុន​រុករក​ប្រេង និង​ឧស្ម័ន​ឯករាជ្យ បាន​ប្រកាស​ថា នាវាផលិតកម្មរបស់ក្រុមហ៊ុន អាចមានសមត្ថភាពកែច្នៃប្រេងនៅ​សមុទ្រ​កម្ពុជា​បាន ៣ ម៉ឺនបារ៉ែលក្នុងមួយថ្ងៃនៅ​ឆ្នាំ ២០១៩ ដោយបំពាក់នូវសម្ភារញែកឧស្ម័ន ប្រេង និងទឹក។
ក្រុមហ៊ុន​បាន​បញ្ជាក់ថា ការបូមបាន ៣ ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ​នោះ​ គឺជាសមត្ថភាពរបស់នាវាផលិតកម្ម ដែល​បាន​ន័យ​ថាការបូមប្រេងពេលខ្លះបានច្រើន និង​ខ្លះ​បានតិចអាស្រ័យ​លើ​សភាព​ជាក់ស្តែង។ ដូច្នេះ​ពេលខ្លះអាចបូមបានជាង ២ពាន់បារ៉ែលក្នុង១ថ្ងៃ ហើយថ្ងៃខ្លះវាអាចបានជិត ៣ម៉ឺនបារ៉ែលក្នុង១ថ្ងៃ។


ក្រុមហ៊ុន​ SJ Production Barge Ltd ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់ខ្លួន បាន​ព្រមព្រៀង​ផ្ដល់​កិច្ចសន្យា​ដល់​ក្រុម​ហ៊ុន Keppel Shipyard Ltd ក្នុង​​ការ​កែលំអ និង​ធ្វើឲ្យ​ប្រសើរឡើង​នូវ​នាវា​ផលិតកម្ម​របស់ខ្លួន សម្រាប់​ការប្រើប្រាស់​ក្នុងការ​អភិវឌ្ឍន៍​អណ្ដូង​ប្រេងកាត​អប្សរា​នៅក្នុង​ប្លុក​ A ស្ថិតក្នុង​ដែនសមុទ្រ​កម្ពុជា​ ក្នុង​តម្លៃ​ប្រមាណ ២១,៧ លាន​ដុល្លារ។​

នាយករង​ផ្នែក​ប្រតិបត្តិ​របស់​ក្រុម​ហុន​ KrisEnergy បញ្ជាក់ថាខាង​ក្រុមហ៊ុន រីករាយ​ក្នុងការ​រួមដៃគ្នា​ធ្វើការ​ជាមួយនឹង​ក្រុមហ៊ុន Keppel Shipyard សម្រាប់​គម្រោង​អភិវឌ្ឍន៍​ប្រេង​ដ៏​ធំ​សម្រាប់​កម្ពុជា​នេះ។ តាមរយៈ​ការជួយ​គាំទ្រ​ពី​ដៃគូ ដែល​មាន​បទពិសោធន៍ និង​មាន​សមត្ថភាព​បែបនេះ ក្រុមហ៊ុន​ជឿ​ថា ​នឹង​អាច​អភិវឌ្ឍ​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​ធនធាន​ប្រេង​ក្នុង​ប្លុក​ A ដែល​គ្របដណ្ដប់​លើ​ផ្ទៃដី​ទំហំប្រមាណ ៣ពាន់គីឡូម៉ែត្រ​ការ៉េក្នុង​តំបន់​ប្រេង​នៃ​សមុទ្រ​ខ្មែរ ដែល​​ជម្រៅ​ទឹក​​នៅ​តំបន់​នោះ ​មាន​ចន្លោះ​ពី​ ៥០ ទៅ ​៨០ ​ម៉ែត្រ​ ដើម្បី​ជា​ប្រយោជន៍​ដល់ ព្រះ​រាជា​ណាចក្រ​កម្ពុជា ក៏ដូចជា​ភាគី​ពាក់ព័ន្ធ​​ផងដែរ»។

loading...