អគារភ្លោះ​ ថៃប៊ុន​រ៉ុង​ នឹងគ្រងតំណែងជាអគារភ្លោះចំណាត់ថ្នាក់លេខ​ ២​នៅតំបន់អាស៊ាន​ និង​ ជាអគារភ្លោះខ្ពស់ជាងគេលំដាប់លេខ​ ៧​ ក្នុងពិភពលោក

636
loading...
loading...

អគារកម្ពស់ខ្ពស់កប់ពពក ដែលមានឈ្មោះថា «អគារភ្លោះមជ្ឈមណ្ឌលពាណិជ្ជកម្មថៃប៊ុនរ៉ុង» ដែលគ្រោងសាងសង់នៅលើផ្ទៃដីជិត៥ហិកតាស្ថិតនៅត្រង់ចំណុចមជ្ឈមណ្ឌលកម្សាន្ត ឌ្រីម លែន ទល់មុខអគារណាហ្គាវើលត្រូវគេរំពឹងថា នឹងក្លាយជាអគារខ្ពស់ជាងគេជាងគេមួយនៅអាស៊ី ក្រោយលេចចេញជារូបរាង្គនាពេលខាងមុខ។

បើសិនជាអាគារភ្លោះ ថៃប៊ុនរ៉ុង សាងសង់រួចរាល់ វានិងគ្រងតំណែងជាអាគារភ្លោះដែលខ្ពស់បំផុតរបស់ពិភពលោក ហើយវានិងឈរចំណាត់ថ្នាក់ទី7 នៃអាគារខ្ពស់របស់ពិភពលោក ហើយនិងឈរចំណាត់ថ្នាក់លេខ 2 នៅតំបន់អាស៊ាន មុនពេលដែលអាគារខ្ពស់ផ្សេងៗនៅអាស៊ាន បានជាប់គាំងនិងលុបចោល…។

Phnom Penh SkyLine
Phnom Penh SkyLine


ពណ៌នា អំពីអគារភ្លោះថៃប៊ុនរ៉ុង គឺជាឈ្មោះរបស់ក្រុមហ៊ុនថៃប៊ុនរ៉ុង អគារនេះយកតាម Concept អគារភ្លោះ WTC នៅឯទីក្រុង New York ។​ អគារភ្លោះ​នេះមានកម្ពស់ 560m ប៉ុន្តែ​​ដោយសារការរចនាម៉ូដអគារមានលក្ខណៈធម្មតាពេក ហើយមានការរិះគន់ច្រើន ទើបគេសម្រេចចិត្ត រចនាម្ដងទៀតដោយមានកម្ពស់ 561.3m និងបន្ថែមកម្ពស់អង់តែន 25.7m ដោយស្មើនិងកម្ពស់សរុប 587m។​វិនិយោគ​ដោយក្រុម​ហ៊ុន Sun Kian ip Group មកពីម៉ាកាវ ហើយក្រុមហ៊ុនថៃប៊ុនរ៉ុង ជាអ្នកផ្គត់ផ្គង់សុីម៉ង់តិ៍ ចំនែកឯក្រុមហ៊ុន Sino Great wall មកពីប្រទេសចិន ជាអ្នកដេញថ្លៃការសាងសង់ ប៉ុន្តែ​ក្រុមហ៊ុន ​នេះបានដកខ្លួនចេញ បើយោងតាមប្រភព​អន្តរជាតិ Bloomberg ហើយក្រុមហ៊ុន Shin Chong group មកពីហុងកុង ជាអ្នកទទួលបានសិទ្ធិសាងសង់វិញ។

​ថ្មីៗនេះអាគារភ្លោះ ថៃប៊ុនរ៉ុង បានបញ្ចប់ការតេសសមត្ថភាពក្នុងការទប់ទល់និងការរញ្ជួយដីកម្រិតធ្ងន់បានហើយ ដែលវាអាចទប់និងកម្រិតរញ្ជួយដី បានដល់ទៅ 9 វុិចទ័រ និងមានសម្ថភាពទប់ស្កាត់ការបាក់ស្រុតពីការវាយប្រហារដោយយន្តហោះ​ និង​ ភរវកម្ម​។

ដោយ៖​ វិស្វករជនបទ

loading...