កម្ពុជានឹងមានភ្លៀងធ្លាក់៣ថ្ងៃជាប់ៗគ្នា​ ​ ចាប់​ពី​ថ្ងៃទី១៧ ដល់ ១៩​ វិច្ឆិកា ឆ្នាំ​២០១៨

290
loading...
loading...

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥វិច្ឆិកា​នេះ​ថា ជ្រលង​សម្ពាធ​ខ្ពស់​ខ្សោយ នៅ​ជ្រោយ​ឥណ្ឌូចិន ជ្រលង​សម្ពាធ​ទាប​នៅ​ភាគ​ខាងត្បូង​ប្រទេស​កម្ពុជា និង​សម្ពាធ​ទាប​មួយ​នៅ​សមុទ្រចិនខាងត្បូង នឹង​ធ្វើឲ្យ​កម្ពុជា មាន​ភ្លៀងធ្លាក់​រាយប៉ាយ ក្នុង​កម្រិត​មធ្យម​ទៅ​បង្គួរ នៅតាម​បណ្ដា​រាជធានី-ខេត្ត​មួយ​ចំនួន ចាប់​ពី​ថ្ងៃទី១៧ ដល់ ១៩​ វិច្ឆិកា ឆ្នាំ​២០១៨។

រូបតំណាង​

រាជធានី ខេត្ត​ ទាំងនោះរួមមាន៖ រាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ កំពង់ចាម ព្រៃវែង ស្វាយរៀង កណ្ដាល កំពង់ស្ពឺ តាកែវ និងបណ្ដាខេត្តនៅតំបន់មាត់សមុទ្រ។

ក្រសួង​បាន​អំពាវនាវ​ឲ្យ​ប្រជានេសាទ និង​អ្នក​ធ្វើដំណើរ​​តាម​សមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើង​ជាយថាហេតុ៕

ដោយ៖​ ខ្លីៗ

loading...