លទ្ធផលផ្លូវការ នៃការប្រណាំងទូក​៣ថ្ងៃ!ទូកដែលបានចំណាត់ថ្នាក់លេខ១​ បានទៅខេត្ត…

251
loading...
loading...

លទ្ធផលនៃការប្រណាំងទូក ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក សម្រាប់ឆ្នាំ២០១៨នេះ រកឃើញថា ទូកអុំផ្នែកបុរស ដែលជាប់ចំណាត់ថ្នាក់លេខ១ នៅទូទាំងប្រទេសបានទៅលើទូកឈ្មោះ «កោះកែសែនជ័យបារមីព្រះអង្គខ្មៅ» មកពីខេត្តព្រះវិហារ មានចំណុះ៧៧នាក់ ដែលប្រើថេរវេលាសរុប ២៧នាទី:២៣​វិនាទី ឧបត្ថម្ភដោយ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀន អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស និងលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ។

ចំណាត់ថ្នាក់លេខ២ បានទៅលើទូកឈ្មោះ «សារាយតេជោសែនជ័យ» មកពីខេត្តកណ្ដាល មានចំណុះ៧៧នាក់ ឧបត្ថម្ភដោយ សម្ដេចតេជោ ហ៊ុន សែន និងលោក គុណ ញឹម និងចំណាត់ថ្នាក់លេខ៣ ទូកឈ្មោះ «សម្ដេចវិបុលបញ្ញាបារមីមានជ័យ» មកពីខេត្តតាកែវ មានចំណុះ៧៥នាក់ ឧបត្ថម្ភដោយ លោក សុខ សូកាន។

នៅថ្ងៃចុងក្រោយនេះ មានទូកចូលរួមប្រកួតចំនួន២៩៥ទូក រួមមាន៖ ទូកអុំចំនួន១៦៤ទូក ស្រី១ទូក, ទូកចែវចំនួន៣៣ទូក ស្រី១ទូក, ទូកអន្តរជាតិចំនួន៩៨ទូក ស្រី២ទូក និងចំណុះទូកចំនួនសរុប១៩.០១៧នាក់ ស្រី១៤១នាក់។

ខាងក្រោមនេះជាលទ្ធផលផ្លូវការ៖

ប្រភព​ Fresh News

សម្រួលដោយ៖​ វិស្វករ​ជនបទ

loading...