អគារភ្លោះ ៤២ជាន់ “Gold Tower 42” ចាប់ផ្ដើម​​រំលេច​ពណ៌មាសហើយ

603
loading...
loading...

ក្រោយ​ចាប់ផ្ដើម​សាងសង់​ជាថ្មី​ អស់រយៈពេលជិត​១ឆ្នាំ នៅទីបំផុត អគារភ្លោះ “Gold Tower 42” នៅ​​ចំណុចប្រសព្វ​រវាង​មហាវិថី​ព្រះមុនីវង្ស និង​មហាវិថី​ព្រះ​សីហនុ បាន​លេច​ចេញ​ជា​ពណ៌​មាសដូច​ឈ្មោះ ជា​បណ្ដើរៗហើយ។

ការ​ដំឡើងកញ្ចក់​ពណ៌មាស​ បាន​ចាប់ផ្ដើម​កាលពីសប្ដាហ៍មុន ដែល​ធ្វើ​ឲ្យ​អ្នក​ដំណើរ​ឆ្លងកាត់​ស្តុបពេទ្យចិន មានការ​ភ្ញាក់ផ្អើល និង​បាន​ថត​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាច្រើនផងដែរ។

គួររំលឹកថា ក្រុមហ៊ុន YON WOO CAMBODIA Co.,LTD បាន​ប្រកាស​សាងសង់​អគារ​ ៤២ជាន់​ឡើង​វិញ កាលពីខែមករា ឆ្នាំ២០១៨ កន្លងទៅ ក្រោយ​ពីអគារ​នេះ ត្រូវបាន​ផ្អាក​ការ​សាងសង់​ ២ដង កាលពីឆ្នាំ២០០៨ និង ២០១០។ បើតាមការ​បញ្ជាក់របស់លោក Kim Tae Yeon ប្រធាន​ក្រុមហ៊ុន​កូរ៉េខាងលើ អគារ​នេះគ្រោង​នឹង​បញ្ចប់​ការសាងសង់​ យ៉ាងយូរ​បំផុតត្រឹម​ឆ្នាំ២០២០។

សូមទស្សនា​ទិដ្ឋភាព​អគារ​ភ្លោះ “Gold Tower 42” ដែល​ថតដោយ​លោក យ៉ន សូវៀត នា​រសៀល​ថ្ងៃទី២៦ ខែវិច្ឆិកានេះ ដូចខាងក្រោម៖

អត្ថបទ៖ សុខ សុវត្ថិ​ ខ្លីៗ​

loading...