ការស្ថាបនាកែលម្អរស្ដារថ្មី ផ្លូវយន្ដហោះឡើងចុះ ព្រលានយន្ដហោះអន្តរជាតិភ្នំពេញ ចំណាយអស់ ១២លានដុល្លារ

243
loading...
ក្រោយពីចំណាយពេលអស់ប្រមាណជាងកន្លះឆ្នាំ គម្រោងកែលម្អអ៊ុតផ្លូវរត់យន្ដហោះថ្មី ក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវបានបញ្ចប់រួចរាល់ហើយ ដោយត្រូវបានចំណាយទឹកប្រាក់អស់ប្រមាណ ១២ លានដុល្លារអាមេរិក។ បើតាមនាយកប្រតិបត្តិក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា បានឲ្យដឹងថា ក្រោយពី ការស្ថាបនាកែលម្អផ្លូវនេះ នឹងមានសមត្ថភាពអាចឲ្យយន្ដហោះប្រភេទធំៗអាចចុះចត និងហោះឡើងបានកាន់តែងាយស្រួលជាងមុន ហើយវាក៏ជាត្រៀមខ្លួនសម្រាប់កំណើនជើងហោះហើរសម្រាប់រយៈពេលវែងផងដែរ។
ផ្លូវរត់យន្ដហោះ ទើបស្ថាបនា​កែលម្អរួច
loading...

លោក Eric DELOBEL នាយក​ប្រតិបត្តិ​​ក្រុមហ៊ុន​អាកាស​យានដ្ឋាន​កម្ពុជា បានលើក​ឡើងថា ផ្លូវ​​រត់យន្ដ​ហោះ ប្រវែង ៣គីឡូម៉ែត្រ ដែល​ទើបតែ​បាន​ស្ដារឡើងវិញ​នេះ នឹងអាច​ឲ្យ​អាកាស​យាន​ដ្ឋាន​​អន្តរ​ជាតិ​ភ្នំពេញ អាច​ស្វាគមន៍​យន្ដហោះ​ប្រភេទធំៗ បាន​កាន់តែ​ច្រើន​ថែម​ទៀត ពិសេស​​គឺប្រព័ន្ធ​សុវត្ថិភាព​ក៏មាន​កាន់តែ​ប្រសើរ​ជាងមុន ដែល​បម្រើ​ដល់​ការ​ចុះចត និងហោះ​ហើរ​ឡើង បាន​កាន់តែ​ប្រសើរ​ឡើង​ថែម​មួយកម្រិត​ទៀត ដែលការស្ថាបនាកែលម្អរស្ដារថ្មី ផ្លូវយន្ដហោះឡើងចុះ ព្រលានយន្ដហោះអន្តរជាតិភ្នំពេញ ចំណាយអស់ ១២លានដុល្លារ ។

ដោយ៖ cambonomist

កែសម្រួលដោយ៖ វិស្វករជនបទ

 

loading...